khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត កាលពីវេលាម៉ោង១៧:៤០នាទីល្ងាច ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
    ក្នុងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចភក្តីបានចូលរួមរំលែកទុក្ខដោយសេចក្តីសោយស្តាយ អាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានបូជាអស់ព្រះកាយពល ដើម្បីកសាង និងដឹកនាំ វាសនានៅកម្ពុជា ជាសាសនារបស់រដ្ឋឱ្យរស់ឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍ ឱ្យស្ថិតស្ថេរ ព្រះពុទ្ធសាសនានេចម្រើនរុងរឿងរហូតមកដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស នេះជាស្នាព្រហស្ថដ៏មហាអស្ចារ្យរបស់ព្រះអង្គ ដែលបានបន្សល់ទុកសម្រាប់ពុទ្ធបរិស័ទកម្ពុជាគោរពប្រតិបត្តិ រៀងរហូតទៅ។
    សម្តេច និងលោកជំទាវ បានបួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ។
    ព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បី ធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារខែមករា ឆ្នាំ២០២៥
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៥ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងក្រុមគ្រួសារ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាផិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ
    thumbnail
     
    សារលិខិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង សាធារណរដ្ឋប្រជាមានិតចិន
    thumbnail
     
    ព្រះរាជសារថ្លែងអំណរគុណ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ជូនចំពោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ដែលឯកឧត្តមបានក្រាបបង្គំទូលថ្វាយព្រះពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥